David Moyes បានប្រាប់ក្លិប Everton គាត់ចង់បម្រើការងារនៅក្លិបយូរអង្វែង មុននឹងការចរចារទៅដឹកនាំក្លិបសារជាថ្មី ។
យោងតាមគេហទំព័រ The Sun បានចុះផ្សាយថា Moyes បានជួបពិភាក្សាការងារជាមួយ Everton រួចរាល់ហើយ អំពីផែនការ វិលកាន់ទឹកដីពហុកីឡដ្ឋាន Goodison Park ដើម្បីជួយសង្គ្រោះក្លិប ពីការធ្លាក់ចេញទៅកាន់លីកទី២ នារដូវកាលក្រោយ ។
គ្រូបង្វឹកអាយុ ៥៦ឆ្នាំ នឹងត្រូវដោះស្រាយបញ្ហាប្រឈមជូនក្លិប Everton បន្ទាប់ពីលោក Marco Silva ត្រូវបានក្លិបបណ្តេញចេញ ក្រោយក្លិបនេះ បានធ្លាក់ទៅកាន់តំបន់កាត់ចេញ ១៥ប្រកួតមាន ១៤ពិន្ទុ ស្ថិតនៅលេខ១៨ ។
Moyes ចង់ឲ្យក្លិបទទួលយកទស្សនៈថ្មីសម្រាប់ការអភិវឌ្ឍន៍លើទីលាន ដើម្បីប្រកួតប្រជែងជាមួយក្លិបចំនួន ៦ ហើយសូមឲ្យផ្តល់ឱកាសជូនលោក ដើម្បីបំពេញនូវប្រធានបទនោះ ឲ្យរួចរាល់ ។
គ្រូបង្វឹកសញ្ជាតិស្កុតឡេនរូបនេះ ធ្លាប់បានជួយឲ្យ West Ham ចាកឆ្ងាយពីតំបន់កាត់ចេញ អំឡុងពេលដែលគាត់ធ្វើការដឹកនាំក្លិបនេះ រយៈពេល ៦ខែ ៕