Spurs មានលក្ខណ្ឌមួយដែលអាចទិញ Lo Celso ថោកជាងតម្លៃកុងត្រា

0

រំលឹកឡើងវិញអំពីកីឡាករខ្សែបម្រើវ័យក្មេងម្នាក់ដែលបានចូលរួមជាមួយនឹងក្លឹបមាន់ខ្នាយមាស Spurs ក្នុងលក្ខណ្ឌខ្ចីជើងកាលពីរដូវក្តៅកន្លងមកពីក្លឹប Real Betis ពេលកំពុងក្លាយទៅជាគោលដៅមួយសម្រាប់ក្លឹបអង់គ្លេសនេះក្នុងការចាយលុយទិញយករូបគេដាច់ពីអេស្បាញ។

កីឡាករ Giovani Lo Celso ក្នុងវ័យទើបតែ២៣ឆ្នាំត្រូវបានក្លឹប Spurs ខ្ចីជើងពីអេស្បាញក្នុងតម្លៃខ្លួន១៥លានផោនហើយនឹងមានតម្លៃខ្លួនសរុបប្រមាណជា៣៤លានផោនក្នុងពេលទីផ្សារកីឡាករដោះដូរបើកនារដូវក្តៅខាងមុខប៉ុន្តែអនុប្រធានក្លឹប Real Betis លោក Jose Catalan បានអះអាងថា Spurs មានលក្ខណ្ឌមួយដែលបានចែងក្នុងកុងត្រាដើម្បីចាយលុយធូរថ្លៃជាងនេះទិញយក Celso។

Celso ក្រោមការដឹកនាំថ្មីរបស់លោក Jose Mourinho នឹងក្លាយទៅជាជម្រើសទី១ដ៏ល្អបំផុតខណៈដែល Eriksen ពេលនេះច្បាស់ហើយថាត្រូវតែចាកចេញពីក្លឹបនាពេលខាងមុខឬឆាប់បំផុតក្នុងខែមករា។លក្ខណ្ឌមួយដែលSpursនឹងត្រូវចំណាយត្រឹមតែ២៧លានផោនជាជាងតម្លៃ៣៤លានផោននោះគឺSpursដាច់ខាតអាចមានឈ្មោះទៅលេងChampion Leagueរដូវកាលក្រោយហើយការផ្ទេរអាចធ្វើឡើងបាននៅចុងរដូវកាលនេះ៕

ប្រែសម្រួល:Lee