ជាការឆ្លើយតបទៅនឹងព័ត៌មានចចាមអារ៉ាមកន្លងមកពេលនេះខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich លោក Robert Lewandowski បានច្រានចោលទៅលើលទ្ធភាពក្នុងការផ្លាស់ទៅលេងឱ្យក្លិប Real Madrid នាពេលខាងមុខដោយកីឡាកររូបនេះបានបោះពាក្យមួយឃ្លាដើម្បីបញ្ចប់ព័ត៌មានទាំងនោះ។
Lewandowski បានសង្កត់ធ្ងន់យ៉ាងនេះថាជាក់ស្តែងមកដល់ពេលនេះគឺវាហួសពេលហើយក្នុងការទៅលេងឲ្យ Real Madrid។ថ្លែងបែបនេះទៅកាន់បទសម្ភាសន៍មួយសម្រាប់ទូរទស្សន៍អេស្បាញ El Chiringuito កាលពីថ្ងៃពុធម្សិលមិញ។
កីឡាករប៉ូឡូញរូបនេះត្រូវបានមានលេចឬព័ត៌មានផ្លាស់ទៅលេងReal Madridអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ចុងក្រោយគេជឿជាក់ថាកាលពីខែកក្កដាឆ្នាំ ២០១៨ គាត់បានជួល Pini Zahavi ជាភ្នាក់ងាររបស់គាត់ដើម្បីធ្វើការងារផ្ទេរទៅក្លឹបអេស្បាញមួយនេះប៉ុន្តែបានត្រឹមបរាជ័យហើយបានសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយនឹងBayern Munichរហូតដល់ឆ្នាំ២០២៣រួចទៅហើយ៕
ប្រែសម្រួល:Lee