Vardy បន្តរកគ្រាប់បាល់បាន៧ប្រកួតជាប់គ្នាជួយឲ្យ Leicester City បន្តឈរលេខរៀងទី២ក្នុងតារាង

0

បាល់១គ្រាប់ប៉េណាល់ទីរបស់ខ្សែប្រយុទ្ធអង់គ្លេសជើងចាស់ Jamie Vardy កាលពីយប់មិញគឺជាគ្រាប់បាល់៧ប្រកួតជាប់គ្នាហើយសម្រាប់កីឡាកររូបនេះខណៈដែល Leicester City កំពុងស្ថិតនៅលេខរៀងទី២ក្នុងតារាងកំពូលផងដែរ។

ជ័យជំនះលើក្រុម Watford ក្នុងលទ្ធផល២ទល់នឹង០បានជួយឲ្យ Leicester City អាចយក៣ពិន្ទុទៀតបានយ៉ាងងាយស្រួលសប្តាហ៍នេះហើយវាកំពុងបានធ្វើឲ្យអ្នកគាំទ្រ Leicester City នាំគ្នាគិតថាតើ Vardy អាចបំបែកឯកទក្តកម្មរបស់ខ្លួនកាលពីឆ្នាំ២០១៥គ្រាដែលរូបគេអាចស៊ុតបញ្ចូលទី១១ប្រកួតជាប់គ្នានោះដែរឬយ៉ាងណា។

Vardy អាចរកគ្រាប់បាល់បានសរុប៥០គ្រាប់ហើយសម្រាប់ការប្រកួតក្នុងទឹកដីគឺជាកីឡាករទី១ដែលអាចរកគ្រាប់បាល់ក្នុងចំនួនក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបទាំងដែលកីឡាកររូបនេះបានបង្ហាញខ្លួនក្នុងទឹកដីរបស់ King Power Stadium បាន៩៦ដង៕

 

ប្រែសម្រួល:Lee