Liverpool, Man United និង Spurs បន្តប្រជែងគ្នាចង់បានខ្សែប្រយុទ្ធហូឡង់រូបនេះ

0

កន្លងមករហូតមកដល់សប្តាហ៍ចុងក្រោយនេះ Liverpool នៅតែបន្តព័ត៌មានចង់បានកីឡាករខ្សែប្រយុទ្ធសញ្ជាតិហូឡង់ម្នាក់ដែលក៏ជាគោលដៅរបស់ Spurs ផងដែរប៉ុន្តែ Man United វិញក៏នឹងមិនអង្គុយស្ងៀមចាំមើលខ្សែប្រយុទ្ធដែលអាចរកបាន១១គ្រាប់មកហើយនៅរដូវកាលនេះនិងជាអតីតកីឡាកររបស់ខ្លួនរូបនេះផ្ទេរទៅលេងក្រុមទាំងពីរនេះឡើយ។

កីឡាករ Memphis Depay ដែលបានផ្លាស់ចេញពីក្លឹបបិសាចក្រហម Man Unitedកាលពីខែមករាឆ្នាំ២០១៧ទៅកាន់ក្លឹប Lyon នោះបានបន្តទំរង់លេងដ៏ល្អរបស់ខ្លួនជាប់រហូតមកហើយរដូវកាលថ្មីនេះគេអាចរកបាន១១គ្រាប់មកហើយទាំងក្នុងពានលីកកំពូលបារាំងនិងក្របខណ្ឌ Champion League ហើយជាពិសេសមានឈ្មោះក្នុងឈុតធំរបស់ហូឡង់ក្រោមការដឹកនាំរបស់លោក Ronald Koeman ទៀតផង។

ប្រភពដដែលបានសរសេរទៀតថាចំពោះតម្លៃរបស់កីឡាករវ័យ២៥ឆ្នាំនេះបច្ចុប្បន្ននៅលើទីផ្សារគឺមានប្រមាណជា៤៥លានផោនដែលនឹងមិនមែនជាបញ្ហាខ្លាំងឡើយសម្រាប់ក្លឹបហង្សក្រហមLiverpoolនិងក្លឹបមាន់ខ្នាយមាសSpurs៕

 

ប្រែសម្រួល:Lee