van Dijk ប្រាប់ឲ្យក្លឹបត្រូវតែបង្កើនកម្លាំងចិត្តទោះបីជាមិនទាន់បរាជ័យសោះក្នុងរដូវកាលនេះក្តី

0

ឱកាសលើកពានរង្វាន់អង់គ្លេសរដូវកាលនេះសម្រាប់ Liverpool កាន់តែខ្លាំងឡើងក្រោយជ័យជំនះចុងក្រោយលើក្រុម Brighton យក៣ពិន្ទុវ៉ាដាច់ Man City ក្រុមជើងឯកចាស់ដល់ទៅ១១ពិន្ទុខណៈដែលក្រុមលេខរៀងទី២ក្នុងតារាងបច្ចុប្បន្ននោះគឺ Leceister City មាន៨ពិន្ទុតាមពីក្រោយក្តី។

ប្រកួតកាលពីយប់ថ្ងៃសៅរ៍នោះកីឡាករខ្សែការពារល្អបំផុតលើលោក Virgil Van Dijk គឺជាអ្នកស៊ុតបញ្ចូលបាល់ទាំង២គ្រាប់ដោយការតែតបាល់យកជ័យជំនះក្នុងលទ្ធផល២ទល់នឹង១ជាមួយ Brighton ប៉ុន្តែកីឡាកររូបនេះបានធ្វើការព្រមានក្រុមរបស់ខ្លួនថាគួរតែបន្តការប្រឹងប្រែងនេះបន្ថែមទៀតមិនត្រូវធ្វេសប្រហែលឡើយខណៈដែលការប្រកួតពាក់កណ្តាលរដូវកាលទៀតមិនទាន់ធ្វើរួចរាល់នោះ។

ទំរង់លេងរបស់ Liverpool មិនថមថយឡើយគិតចាប់តាំងតែពីបានលើកពាន Champion Leagueរដូវកាលមុនដោយការប្រកួតទាំងអស់នៅរដូវកាលនេះក្រុមនេះមិនទាន់ស្គាល់ពាក្យបរាជ័យនៅឡើយ៕

ប្រែសម្រួល:Lee