Home ព័ត៌មានកីឡា ស្ងាត់ៗ Man United កំពុងចចារចង់ទិញ Arturo Vidal ពី Barcelona

ស្ងាត់ៗ Man United កំពុងចចារចង់ទិញ Arturo Vidal ពី Barcelona

0

កាសែតអង់គ្លេសនៅថ្ងៃសប្តាហ៍បានធ្វើការចុះផ្សាយគួរឲ្យភ្ញាក់ផ្អើលមួយថាក្លឹបបិសាចក្រហម Man United ដែលកំពុងមានបញ្ហាក្នុងតំបន់ប្រយុទ្ធនោះបែរជាកំពុងចាប់ផ្តើមធ្វើការពិភាក្សាគ្នាក្នុងការនាំយកកីឡាករខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Barcelona ម្នាក់មកអង់គ្លេសទោះបីជាព័ត៌មានភាគច្រើនតែងតែបានផ្សាយពីកីឡាករខ្សែប្រយុទ្ធជូរមុខផ្សេងៗក្តី។

The Mirror នៃចក្រភពអង់គ្លេសបានសរសេរថា Man United អាចនឹងនាំយកកីឡាករ Arturo Vidal មកកាន់ទឹកដី Old Trafford ក្នុងខែមករាខាងមុខនេះជាមិនខានខណៈដែលកីឡាកររូបនេះហាក់មិនសូវបានបង្ហាញខ្លួនបានទៀងទាត់នៅជាមួយនឹង Barcelona ហើយលើសពីនេះការផ្ទេរអាចធ្វើឡើងក្នុងខែធ្នូនេះផងក៏ថាបាន។

កីឡាករខ្សែបម្រើប្រយុទ្ធសញ្ជាតិឈីលីរូបនេះអាចបង្ហាញខ្លួនឲ្យ Barcelona ត្រឹមតែ៩ដងប៉ុណ្ណោះក្នុងនោះមាន៣ប្រកួតក្នុងនាមជាកីឡាករ១១នាក់ដំបូង។ភ្នាក់ងាររបស់កីឡាករគឺលោក Fernando Felicevich ត្រូវបានគេជឿជាក់ថាបានជួបជាមួយនឹងភ្នាក់ងារតំណាងរបស់ Man United រួចរាល់ហើយហើយជឿជាក់ថាលោក Ed Woodward អាចនឹងចូលមកពាក់ព័ន្ធក្នុងការពិភាក្សានេះផងដែរប្រសិនបើចាំបាច់៕

ប្រែសម្រួល:Lee

Previous articleLiverpool, Man United និង Spurs បន្តប្រជែងគ្នាចង់បានខ្សែប្រយុទ្ធហូឡង់រូបនេះ
Next articleតារាចម្រៀង សិទ្ធិ ចេញបទថ្មីបំបែក​ទីផ្សារ​ក្រោយស្ងប់ស្ងាត់​មួយខ្យល់ធំ​