ក្រោយការបរាជ័យជាច្រើនដងមកហើយកាលពីរដូវក្តៅមុននៅសប្តាហ៍នេះកាសែតអង់គ្លេសបានចេញផ្សាយថា Real Madrid បានត្រៀមសំណើរថ្មីមួយទៀតក្នុងការចចារដើម្បីទិញយកកីឡាករចំណូលរបស់លោក Zidane ម្នាក់ពីអង់គ្លេសមកកាន់ទឹកដីអេស្បាញឲ្យបាន។
ប្រភពដដែលបានសរសេរទៀតថាលើកនេះ Real Madridបានដាក់លុយ៧៣លានផោនជាកញ្ចប់លុយសុទ្ធបូករួមជាពិសេសជាមួយនឹងកីឡាករសំខាន់២រូបគឺ Rodriquez និងកីឡាករខ្សែប្រែប្រយុទ្ធមិនឡើងជើង Mariano Diaz ផងដើម្បីជាថ្នូរក្នុងការដោះដូរជាមួយនឹងកីឡាករ Paul Pogba។
ក្នុងខែមករានេះគឺជាពេលវេលាដ៏តានតឹងបំផុតសម្រាប់លោកគ្រូបង្វឹកក្លឹបបិសាចក្រហម Man United លោក Ole Solskjaer ក្នុងការសម្រេចចិត្តខណៈដែលកីឡាករ Pogba រដូវកាលនេះទើបតែបានបង្ហាញខ្លួនបាន៥ដងប៉ុណ្ណោះឲ្យប្រកួតក្នុងលីករបស់ខ្លួន៕
ប្រែសម្រួល:Lee