xhaka ដូចជាសប្បាយរីករាយខ្លាំងក្រោយ Arsenal ចាញ់ Eintracht ក្នុងពាន Europa League

0

កន្លងមកយើងបានដឹងព័ត៌មានហើយថាអ្នកគាំទ្ររបស់ក្លឹបកាំភ្លើងធំ Arsenal មិនដែលមានអារម្មណ៍ល្អចំពោះអតីតប្រធានក្រុមកីឡាករ Granit Xhaka ក្រោយហេតុការណ៍ឈ្មោះប្រកែកជាមួយនឹងក្រុមអ្នកគាំទ្រនាពេលកន្លងមកហើយបានធ្វើឲ្យរឿងនេះកាន់តែស្មុគ្រស្មាញរហូតមកដល់ពេលបច្ចុប្បន្ននេះ។

Xhaka មិនបានបង្ហាញខ្លួនឡើងវិញឡើយអស់រយៈពេលយ៉ាងយូររហូតមកដល់ការប្រកួតចុងក្រោយកាលពីយប់មិញនេះប៉ះនឹង Eintracht Frankfurt ប៉ុន្តែកីឡាករស្វីសរូបនេះហាក់បីមិនខ្វល់ទៅនឹងភ្នែកនិងអារម្មណ៍របស់គាំទ្រឡើយទោះបីជាលទ្ធផលបរាជ័យក្នុងលទ្ធផល២ទល់នឹង១ក្តី។

ក្រុមអ្នកគាំទ្របានសង្កេតឃើញថា Xhaka ក្រោយចាប់ការប្រកួតហាក់ដូចជាមិនបានបញ្ចេញអារម្មណ៍សោកស្តាយចំពោះលទ្ធផលឡើយបែរជាដើរសើចសប្បាយនិយាយលេងជាមួយនឹងកីឡាកររបស់Eintrachtទៅវិញដែលវាប្រាកដណាស់បានធ្វើឲ្យអ្នកគាំទ្រកាន់តែខឹងសម្បារចំពោះកីឡាកររូបនេះខ្លាំងឡើងជាមិនខាន៕

ប្រែសម្រួល:Lee