យុវជនឆ្នើម៤នាក់ត្រៀមបង្ហាញខ្លួនឲ្យ Man United ជាលើកដំបូងក្នុងពានរង្វាន់ Europa League យប់នេះ

0

ជាការប្រកួតដ៏សំខាន់មួយផងដែរសម្រាប់លោក Solskjaer ក្នុងការធ្វើដំណើរទៅដល់ប្រទេសកាហ្សាស្ថានប្រកួតជាមួយនឹង Astana ក្នុងពានរង្វាន់ Europa League នៅយប់ថ្ងៃព្រហស្បតិ៍នេះប៉ុន្តែជឿជាក់ថាកីឡាករសំខាន់ៗមួយចំនួននឹងមិនមានវត្តមានឡើយ។

កាសែតអង់គ្លេស The Sun បានសរសេរថាឈុត១១នាក់ដំបូងរបស់ក្លឹបត្រូវបានប្រកាសដោយលោកSolskjareហើយត្រូវបានគេមើលឃើញថាពួកគេជាមធ្យមមានអាយុមិនដល់២២ឆ្នាំឡើយក្នុងនោះមានយុវជនរបស់ក្លឹបចំនួន៤នាក់នឹងត្រៀមខ្លួនបង្ហាញខ្លួនឲ្យក្លឹបជាលើកដំបូងផងដែរ។

កីឡាករវ័យក្មេងទាំង៤នាក់នោះមានដូចជាកីឡាករEthan Lairdអាយុ១៨ឆ្នាំមានតំណែងជាខ្សែការពារស្លាបស្តាំកីឡាករ Di’ Shon Bernard អាយុ១៩ឆ្នាំតំណែងជាខ្សែការពារកណ្តាលកីឡាករ Dylan Levitt អាយុ១៩ឆ្នាំតំណែងជាខ្សែបម្រើប្រយុទ្ធនិងម្នាក់ទៀត James Garner វ័យ១៨ឆ្នាំជាខ្សែបម្រើកណ្តាល៕

ប្រែសម្រួល:Lee