តាមពិត Ibrahimovic បានទិញយកភាគហ៊ុនរបស់ក្លឹបមួយនៅស៊ុយអែត

0

ក្រោយព័ត៌មានដែលបានចុះផ្សាយថា Ibrahimovic បានសម្រេចចិត្តមកលេងនៅស្រុកកំណើតជាមួយនឹងក្លឹប Hammarby នោះទីបំផុតការពិតត្រូវបានលាតត្រដាងដោយបុរសវ័យ៣៨ឆ្នាំរូបនេះជាក់ស្តែងបានទិញយកភាគហ៊ុនរបស់ក្រុមហ៊ុននេះរហូតទៅដល់៥០ភាគរយហើយមានបំណងចង់ធ្វើឲ្យក្លឹបក្លាយជាក្លឹបខ្លាំងបំផុតនៅប្រទេសស៊ុយអែតទៀតផង។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីបច្ចុប្បន្នព័ត៌មានកំពុងបានធ្វើឲ្យអ្នកគាំទ្រក្លឹប Malmo Ultras ដែលជាក្លឹបស្ថិតនៅក្នុងទីក្រុងកំណើតរបស់ Ibrahimovic និងទើបតែបានកសាងរូបសំណាក់របស់គេនៅពីខាងមុខកីឡាដ្ឋានផងនោះមានការអន់ចិត្តនិងខឹងសម្បារយ៉ាងខ្លាំង។

Malmo Ultras និង Hammarby ជាក្លឹបប្រជែងនិងគូសត្រូវស៊ីសាច់ហុតឈាមគ្នាយ៉ាងខ្លាំងជាច្រើនឆ្នាំមកហើយដែលព័ត៌មាននេះពិតជាបានធ្វើឲ្យអ្នកគាំទ្រទប់កំហឹងមិនបានឡើយហើយថែមទាំងបាននាំគ្នាសម្រេចចិត្តដុតបំផ្លាញរូបសំណាក់របស់ Ibrahimovic ថែមទៀតផងមកដល់ពេលនេះ៕

ប្រែសម្រួល:Lee