Lampard ថាឲ្យកីឡាករកូនក្រុមម្នាក់របស់ខ្លួនចំៗបញ្ហាចូលក្លឹបរាត្រី

0

Ross Barkley បានក្លាយទៅជាប្រធានបទដ៏ក្តៅមួយសម្រាប់កីឡាករផ្សេងទៀតនៅក្នុងក្លឹបតោខៀវ Chelsea ក្រោយហេតុការណ៍ចូលក្លឹបរាត្រីនៅឌុបៃហើយដោះអាវយ៉ាងសប្បាយរីករាយផងនោះ។

ហេតុការណ៍នេះត្រូវបានគេថតបានជាវិដេអូក្នុងពេលដែលសម្រាកពីការងាររបស់ជម្រើសជាតិហើយវាបានកើតឡើងនៅក្រោយពេលតែមួយខែប៉ុណ្ណោះនៃហេតុការណ៍មួយផ្សេងទៀតដែលបានកើតឡើងនៅទីក្រុង Liverpool ជាជម្លោះកើតឡើងរវាងកីឡាករ Barkley រូបនេះជាមួយនឹងអ្នកបើករថយន្តតាក់ស៊ីនិងឈានទៅដល់ការអន្តរាគមន៍ពីសំណាក់ក្រុមប៉ូលីសថែមទៀតផង។

មកដល់សប្តាហ៍នេះគ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Frank Lampard បានបង្ហាញមិនសប្បាយចិត្តឡើយជាមួយនឹងបញ្ហាបែបនេះដោយលោកបានបញ្ជាក់ថា Barkley ជាកីឡាករដែលខ្វះខាតភាពជាកីឡាករអាជីពប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកបានបញ្ជាក់ថានៅតែគាំទ្រដល់កីឡាកររូបនេះសង្ឃឹមថាគេនឹងអាចកែប្រែឡើងវិញល្អប្រសើរជាងនេះដោយបញ្ជាក់ថាគ្រប់គ្នាជាពិសេសកីឡាកររបស់ក្លឹបសុទ្ធតែជាមនុស្សដូចគ្នាដូចនេះលោកមិនអាចទៅធ្វើការគ្រប់គ្រងរឹតត្បិតលើគ្រប់ចំណុចពេកបាននោះឡើយ៕

ប្រែសម្រួល:Lee