Barcelona និង Real Madrid ត្រៀមខ្លួនប្រជែងយកខ្សែប្រយុទ្ធជើងខ្លាំងម្នាក់របស់ Arsenal

0

Aubameyang វ័យ៣០ឆ្នាំបានផ្លាស់មកពីក្លឹប Dortmund កាលពីឆ្នាំ២០១៧បានរកគ្រាប់បាល់បាន៣១គ្រាប់កាលពីរដូវកាលមុននិងបន្តរកបាន៩គ្រាប់មកហើយសម្រាប់រដូវកាលថ្មីឲ្យកាំភ្លើងធំArsenalនឹងត្រូវផុតកុងត្រាចាស់ហើយនារដូវកាលក្រោយ។

កុងត្រាដែលមានសុពលភាពដល់ឆ្នាំ២០២១កីឡាកររូបខ្សែប្រយុទ្ធរូបនេះបច្ចុប្បន្នកំពុងក្លាយទៅជាគោលដៅថ្មីសម្រាប់ក្លឹបយក្សអេស្បាញទាំងពីរគឺBarcelona និង Real Madrid និងចំពេលដែលកីឡាករផ្ទាល់ក៏ត្រូវបានជឿជាក់ដែរថាមានបំណងចង់ចាកចេញពី Arsenal ផងដែរ។

Barcelona ចាំបាច់ត្រូវការខ្សែប្រយុទ្ធជួរមុខម្នាក់ដើម្បីជំនួសតំណែង Luis Suarez ក្នុងវ័យ៣២ឆ្នាំដែលជឿជាក់ថានឹងត្រូវចាកចេញពីក្លឹបក្នុងពេលខាងមុខនេះហើយ Lionel Messi ក្នុងវ័យដូចគ្នានេះក៏នឹងមិនអាចលេងបានញឹកញាប់ខ្លាំងដូចពីមុនផងនោះបានក្លាយទៅជាបញ្ហាសំខាន់បំផុតដែលក្លឹបត្រូវតែដោះស្រាយ៕

ប្រែសម្រួល:Lee