វីដេអូ​ខ្លី ខ្លាបី Barca ចែកគ្នារកម្នាក់មួយគ្រាប់យកឈ្នះ Dortmund

0

ក្នុងការប្រកួតលើកទី​៥ ក្នុងពូល F ក្លិប Barcelona បានបន្តឈរលើកំពូលលតារាង មាន ១១ពិន្ទុក្នុងដៃ បន្ទាប់ពីខ្លាបីរបស់ក្លិប នេះបានរកម្នាក់មួយគ្រាប់ យកឈ្នះទៅលើក្រុមមកពី អាល្លឺម៉ង់ក្នុងលទ្ធផល 3-1 ។​

បើកឆាកបាន២៩នាទី កីឡាករ Luis Suarez បានរកគ្រាប់បាល់ដំបូងជូនក្រុម នៅនាទី ៣៣ Lionel Messi ក៏បានរថែមមួយគ្រាប់ទៀត និង គ្រាប់ទី​៣ រកបានដោយ Griezmann នៅនាទី ៦៧ ហើយ Dortmund អាច​បំបែកពងមាន់របស់ ក្រុម Barca បានដោយកីឡាករ Jadon Sancho នៅនាទី ៧៧ ។​
លទ្ធផលនេះ បានធ្វើឲ្យ Dortmund ធ្លាក់ទៅលេខរៀងទី​៣នៃពូល មាន ៧ពិន្ទុ ហើយ Inter Milan មាន៧ពិន្ទុ ដូចគ្នាតែឈ្នះគ្រាប់បាល់ ឡើងទៅកាន់លេខរៀងទី​២ នៃតារាង ។​
ទស្សនា​វីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=DX4kutjQl58