កាសែតរបស់អង់គ្លេស The Mirror បានចេញផ្សាយនៅថ្ងៃពុធនេះថាវិរៈបុរសរបស់ក្លឹប Freddi Ljungberg ត្រូវបានគេជឿជាក់ថានឹងអាចក្លាយទៅជាបេក្ខភាពអាទិភាពបំផុតក្នុងការមកបន្តតំណែងជំនួសលោកUnai Emery ប្រសិនបើក្លឹបនឹងសម្រេចចិត្តបណ្តេញលោកUnai Emery។
សំពាធចេះតែបន្តកើតមានចំពោះគ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះក្រោយការប្រកួតមិនស្គាល់ជ័យជំនះអស់៦ដងជាប់គ្នាមកហើយ។តាមការអះអាងរបស់វេបសាយបាល់ទាត់ Goal ក៏បានសរសេរដូចគ្នានេះដែរថាបុគ្គលិកក្លឹបទាំងអស់ជឿជាក់ថាការបណ្តេញចេញលោក Emery នឹងធ្វើឡើងក្នុងពេលខាងមុខហើយ Ljunberg នឹងមកជំនួសតំណែងគ្រូឈុតធំក្នុងលក្ខណៈបណ្តោះអាសន្នឬអចិន្ត្រៃយ៍យ៉ាងហោចណាស់រដូវក្តៅនេះ។
គួរបញ្ជាក់ថាបច្ចុប្បន្ន Ljungberg កំពុងបំពេញការងារជាគ្រូបង្វឹកឈុត២៣ឆ្នាំប៉ុន្តែបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់បុគ្គលិកជាពិសេសកីឡាករឈុតធំរបស់ក្លឹបផងដែរខណៈដែលជំនឿលើលោក Emery ក៏ចេះតែបានបាត់បង់ទៅដែរនោះ៕
ប្រែសម្រួល:Lee