Pochettino ទំនងជាមិនបោះបង់ភាពស្មោះត្រង់របស់ខ្លួន​ ទៅរួមរស់ជាមួយនឹង Arsenal ឡើយ

0

គឺជាការអះអាង របស់អតីតកីឡាករខ្សែបម្រើ របស់ក្លឹបមាន់ខ្នាយមាស Spurs និងបច្ចប្បន្នមាននាមជាអ្នកវិភាគបាល់ ក្នុងប៉ុស្ត៍ទូរទស្សន៍ដ៏ល្បីម្នាក់ គឺលោក Jamie Redknapp ដែលបានជឿជាក់ថាលោក Pochettino នឹងមិនលះបង់ភាពស្មោះត្រង់របស់ខ្លួនជាមួយនឹង Spurs ដើម្បីចាប់យកការងារនៅ Arsenal ឡើយ។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើង នៅក្រោយពេលដែលមានលេចឬព័ត៌មានកាន់តែខ្លាំងឡើង អំពីលទ្ធភាពក្នុងការផ្ទេរទៅលេងជាមួយនឹង Arsenal។ តំណែងរបស់លោក Unai Emery នៅជាមួយនឹង Arsenal គឺស្ថិតនៅក្នុងស្ថានភាពរងសំពាធខ្លាំង ដោយសារតែ ការប្រកួត៦ដងចុងក្រោយ លោកមិនអាចដឹកនាំក្លឹប រកជ័យជំនះបានឡើយ។

គួររំលឹកដែរថាលោក Pochettino វ័យ៤៧ឆ្នាំ ត្រូវបានក្លឹប Spurs ប្រកាសបណ្តេញចេញពីក្លឹបភ្លាមៗទាំងគួរភ្ញាក់ផ្អើល បន្ទាប់ពីបានធ្វើការងារនៅទីនេះអស់រយៈពេល៥ឆ្នាំកន្លះ ហើយមិនដល់១១ម៉ោងផងក្លឹបក៏បានប្រកាសលោក Jose Mourinho ជាគ្រូបង្វឹកថ្មីតែម្តង៕

ប្រែសម្រួល:Lee