ហង្សក្រហម Liverpool ច្បាស់ហើយថានឹងត្រូវលេងប្រកួតពានរង្វាន់ Carabao Cup វគ្គ១ភាគ៤ចុងក្រោយ ទល់នឹង Aston Villa ដែលវាជាការប្រកួតដែលមានរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពីការប្រកួតដ៏សំខាន់មួយទៀតរបស់ក្លឹប នៅក្នុងប្រទេសកាតា។
កាសែតអង់គ្លេសនៅថ្ងៃអង្គារនេះ បានសរសេរថា Liverpool នឹងត្រូវបែងចែងក្រុមជាង២ ក្នុងការប្រកួតពានរង្វាន់ទាំងពីរនេះ ដោយក្នុងនោះឈុតយុវជន នឹងត្រូវប្រកួតពាន Carabao Cup ខណៈដែលឈុតធំ និងលោក Klopp នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសកាតា ដើម្បីប្រកួតពាន Club World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
នៅថ្ងៃអង្គារនេះដែរ ក្លឹបក៏បានប្រកាសឈ្មោះគ្រូបង្វឹក ដែលនឹងត្រូវដើរតួជំនួសលោក Klopp ក្នុងការប្រកួតយកពានរង្វាន់ Carabao Cup ដោយក្នុងនោះត្រូវបានគេស្គាល់ថាជាលោក Neil Critchley ដែលគ្រូបង្វឹកឈុតក្រោម២៣ឆ្នាំរបស់ក្លឹប នៅពេលបច្ចប្បន្ន៕
ប្រែសម្រួល:Lee