ជាការឆ្លើយតបមួយភ្លាមៗ ពីសំណាក់គ្រូបង្វឹក ដែលទទួលបានប្រាក់កម្រៃថ្លៃជាងគេបំផុត នៅលីកកំពូលអង់គ្លេសលោក Pep Guardiola ទៅកាន់អ្នកគាំទ្រទាំងឡាយរបស់ក្លឹបថា លោកនឹងមិនចាកចេញពីក្លឹបឡើយ ក្នុងរដូវក្តៅខាងមុខនេះ។
ក្នុងនោះសូម្បីតែប្រធានក្លឹប ក៏ធ្លាប់បានប្រកាសជំហគាំទ្របុរសរូបនេះដែរ ទោះបីជារដូវកាលនេះក្លឹបហាក់បីដូចជាបានធូរដៃបន្តិច និងកំពុងស្ថិតនៅឆ្ងាយពីជើងឯកអង់គ្លេសបន្តិច ខណៈដែលការប្រកួតខិតជិតមកដល់ ពាក់កណ្តាលរដូវកាលទៅហើយក្តី។
បច្ចុប្បន្ន Man City មាន៩ពិន្ទុ ឆ្ងាយពីក្រុមលេខរៀងទី១ ហង្សក្រហម Liverpool បន្ទាប់ពីការប្រកួតទាំង១២ដងកន្លងមក បូករួមទាំងព័ត៌មាននៃការចាកចេញទៅ Bayern Munich ផង និងកុងត្រានៅសល់តែ១៨ខែទៀតផង បាននឹងកំពុងធ្វើឲ្យអ្នកគាំទ្រក្លឹបមានការភ័យព្រួយបារម្ភគ្រប់គ្នា អំពីដំណឺងមួយនេះ៕
ប្រែសម្រួល:Lee