ភ្ញាក់ផ្អើលដំណឹង Solskjaer ងាកមកទាក់ទងខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ

0

មកដល់ពេលបច្ចុប្បន្ន ខ្សែប្រយុទ្ធតែ២រូបប៉ុណ្ណោះ ដែលក្លឹបបិសាចក្រហម Man United អាចពឹងពាក់អាស្រ័យបាន សម្រាប់ការប្រកួតសំខាន់ៗនានា ក្នុងនោះមានដូចជា Marcus Rashford និងកីឡាករ Anthony Martial ហើយមានកីឡាករវ័យក្មេងក្រោមអាយុ១៨ឆ្នាំម្នាក់ដែរគឺ Greenwood ចាំប្តូរពេលចាំបាច់។

កន្លងមក និងមកដល់បច្ចុប្បន្ន មានព័ត៌មានជាច្រើន អំពីបំណងចង់បានខ្សែប្រយុទ្ធជួរមុខ ដែលមានបទពិសោធមកជួយក្លឹប ប៉ុន្តែចុងក្រោយនេះ គឺលេចឬព័ត៌មានខ្លាំងបំផុត ជាមួយនឹងកីឡាករវ័យក្មេង Erling Haaland ដែលជឿជាក់ថា នឹងអាចមានតម្លៃខ្លួនរហូតទៅដល់៨៥លានផោន។

ប៉ុន្តែយោងតាមការចេញផ្សាយ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀត ដោយវេបសាយ Standard បានបញ្ជាក់ថា ក្លឹបក៏បានកំណត់គោលដៅសំខាន់មួយទៀតផងដែរ ក្នុងកម្រិតអទិភាពស្មើទៅនឹង Haaland ដែរនោះគឺ កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Richarlison ដែលកំពុងមានវត្តមានលេងឲ្យ Everton។

ប្រភពដដែលបានសរសេរទៀតថា ក្លឹបបានចំណាយពេលតាមដានការប្រកួតរបស់កីឡាកររូបនេះ កៀតកិតបំផុត នាពេលកន្លងមក បើទោះបីជាព័ត៌មានចចាមអារ៉ាម មិនសូវបានកើតឡើងក្តី៕

ប្រែសម្រួល:Lee