Pochettino​ អាចនឹងជំនួសតំណែងលោក Emery

0

មិនដល់រយៈពេល២សប្តាហ៍ឡើយ ក្រោយការប្រកាសបន្តគាំទ្រតាក់តិករបស់លោក​ Unai Emery ដើម្បីកែប្រែស្ថានការណ៍របស់កាំភ្លើងធំ Arsenal ឡើងវិញនោះ មកដល់ពេលនេះក្លឹបហាក់បីដូចជា ចាប់ផ្តើមប្តូរការគិតគូរឡើងវិញបន្តិច ចំពោះបញ្ហានេះ។

ទំរង់លេងរបស់ក្លឹប ហាក់មិនមានភាពប្រសើរឡើយ ហើយក្នុងនោះព័ត៌មានដ៏កក្រើក នៃការបណ្តេញចេញគ្រូបង្វឹកឆ្នើមលោក Pochettino ចេញពីក្លឹប Spurs នោះបានក្លាយទៅជាកត្តាផ្សេងមួយទៀត សម្រាប់ក្លឹបក្នុងការចាប់ផ្តើម ធ្វើការពិចារណាឡើងវិញតំណែងរបស់លោក Emery។

មូលហេតុ២ក្នុងពេលតែមួយ អាចគ្រប់គ្រាន់សម្រាប់ Arsenal ចាប់ផ្តើមសម្លឹងមើលបេក្ខភាពលោក Pochettino ដើម្បីមកដោះស្រាយបញ្ហានៅ Emirates នេះបើយោងតាមការចេញផ្សាយរបស់កាសែតអង់គ្លេស The Sun នៅថ្ងៃចន្ទនេះ។

ទោះបីជាកន្លងមកលោក Pochettino ធ្លាប់បានមានលេចឬព័ត៌មាន នៃការផ្លាស់ទៅលេងអេស្បាញ ជាមួយនឹងក្លឹបយក្ស Barcelona ក្តី ប៉ុន្តែបុរសរូបនេះក៏ធ្លាប់បដិសេធហើយថា នឹងមិនដែលទៅធ្វើការជាមួយនឹងក្លឹបមួយនេះឡើយ៕

ប្រែសម្រួល:Lee