Arsenal ជួបបញ្ហារបួសកីឡាករសំខាន់ម្នាក់ មុនជំនួប Southampton

0

កីឡាករខ្សែបម្រើអេស្បាញ Dani Ceballos ដែលកំពុងពេញចិត្តខ្លាំង ចំពោះអ្នកគាំទ្ររបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Dani Ceballos ចាប់តាំងតែពីរបួស ក្នុងការប្រកួត Europa League កាលពីដើមខែកន្លងមកជាមួយនឹង Vitoria នោះនៅមិនទាន់វិលត្រឡប់មកជួយក្លឹបវិញនៅឡើយ។

Arsenal ដែលកំពុងរងសំពាធខ្លាំង ជាពិសេសក្នុងការប្រកួតជាច្រើនចុងក្រោយនេះ នឹងត្រូវប៉ះជាមួយនឹង Southampton ចុងសប្តាហ៍ទាំងដែល Ceballos គឺមិនអាចសូម្បីវិលត្រឡប់ហ្វឹកហាត់វិញនៅឡើយ។ Ceballos បង្ហាញខ្លួនបានតែ៥៦នាទីប៉ុណ្ណោះ ក្នុងការប្រកួតដែលខ្លួនបានរបួសចុងក្រោយ ហើយបានបន្តខកខានជួយក្លឹបជាច្រើនប្រកួតរហូតមក។

កីឡាកររូបនេះ បានផ្លាស់មកពីក្លឹបយក្សអេស្បាញ Real Madrid ក្នុងលក្ខណ្ឌខ្ចីជើង មិនទាន់អាចជួយក្លឹបបានច្រើននៅឡើយ ហើយរបួសលើកនេះ ត្រូវបានគេជឿជាក់ថា នឹងអាចបន្តអវត្តមានសម្រាប់ប្រកួតក្រោយទៀត ប៉ះនឹង Norwich, Brighton, West Ham និង Manchester Cityថែមទៀតផង៕

ប្រែសម្រួល:Lee