Lucas Torriera ទើបតែបានមកដល់ក្លឹប Arsenal បានឆ្នាំទីមួយប៉ុណ្ណោះ ហើយបានបង្ហាញខ្លួន ទៅជាកីឡាករដ៏សំខាន់ម្នាក់របស់ក្លឹប ក្រោមការដឹកនាំរបស់លោក Emery ផងដែរ ប៉ុន្តែអ្វីៗអាចនឹងប្រែប្រួល ក្នុងខែមករានេះ ខណៈដែលក្លឹបធំៗនៅអ៊ីតាលី កំពុងរៀបចំខ្លួនដើម្បីចចារនាំយកកីឡាកររូបនេះ។
ទាំង AC Milan និង Napoli សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ជាមួយនឹងកីឡាករខ្សែបម្រើឆ្នើមរូបនេះ ទោះបីជា Lucas សញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះ ទើបតែបានចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ត្រឹមតែ១៨ខែ ក្នុងតម្លៃខ្លួន២៧លានផោនពីក្លឹប Sampdoria។
ស្ថានភាពបច្ចុប្បន្នរបស់ក្លឹប មិនសូវជាល្អឡើយរដូវកាលនេះ ចំណែកឯគ្រូបង្វឹកក្លឹបលោក Unai Emery ក៏មិនប្រាកដប្រជាពីតំណែងនោះដែរ។ ក្លឹបក៏ធ្លាប់បានបញ្ជាក់ច្បាស់ដែរថា មិនមានបំណងក្នុងការលក់កីឡាកររូបនេះចេញឡើយ ក្នុងពេលឆាប់បែបនេះ៕
ប្រែសម្រួល:Lee