De Ligt ឆ្លើយតបព័ត៌មាន ដែលនិយាយថា រូបគេស្តាយក្រោយមកលេងឲ្យ Juventus

0

កីឡាករខ្សែការពារឆ្នើមមាឌធំ Matthijs de Ligt ដែលធ្លាប់មានព័ត៌មាន ក្នុងការផ្លាស់ទៅលេង ជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona តាំងតែពីរដូវក្តៅនោះ ទីបំផុតក៏បានសម្រេចចិត្ត ទៅលេងជាមួយនឹងម្ចាស់ជើងឯកអ៊ីតាលី Series A ជំនួសវិញទាំងគួរឲ្យភ្ញាក់ផ្អើល។

កាលពីពេលថ្មីៗនេះ កីឡាករហូឡង់វ័យ២០ឆ្នាំរូបនេះ បាននិយាយថា រូបគេមានអារម្មណ៍នៅតែសប្បាយរីករាយខ្លាំង ក្នុងការរស់នៅទីនេះជាមួយនឹងក្លឹបថ្មីរបស់ខ្លួនគឺ Juventus ជាការឆ្លើយតបទៅនឹង ការលើកឡើងពីសំណាក់សារព័ត៌មានមួយចំនួន ជាពិសេសវិរៈបុរសរបស់ក្លឹប Barcelona លោក Patrick Kluivert ដែលនិយាយថា De Ligt សោកស្តាយដែលមិនបានលេងនៅអេស្បាញ។

ទោះបីជាការសម្រេចចិត្តទៅលេងនៅអ៊ីតាលី ទាំងគួរឲ្យភ្ញាក់ផ្អើល ក្នុងតម្លៃប្រមាណជា៧០លានផោនក្តី ប៉ុន្តែទំរង់លេងកីឡាករខ្សែការពាររូបនេះ ហាក់មិនបានធ្វើឲ្យអ្នកគាំទ្រក្លឹបរីករាយ ដូចទៅនឹងការរំពឺងទុកឡើយ៕

ប្រែសម្រួល:Lee