មកដល់ពេលនេះ កុងត្រារបស់កីឡាករខ្សែប្រយុទ្ធ Raheem Sterling គឺមានសុពលភាពរហូតដល់ទៅឆ្នាំ២០២៣ និងកំពុងទទួលបានប្រាក់កម្រៃ ប្រមាណជា៣០ម៉ឺនផោនក្នុងមួយសប្តាហ៍ ប៉ុន្តែជឿជាក់ថាកិច្ចពិភាក្សាគ្នាថ្មីមួយទៀត គឺកំពុងធ្វើឡើង។
កាសែតអង់គ្លេស The Mirror នៅថ្ងៃពុធនេះបានសរសេរថា ក្លឹបមេឃខៀវ Man City បានបើកកិច្ចពិភាក្សាគ្នាមួយជាមួយនឹងកីឡាករ Sterling រូបនេះ ទាំងដែលកុងត្រាចុងក្រោយទើបតែបានចុះហត្ថលេខា កាលពី១២ខែមុនប៉ុណ្ណោះ និងសង្ឃឹមថាអាចទាក់ចិត្តខ្សែប្រយុទ្ធអង់គ្លេសរូបនេះ កាន់តែយូរបន្ថែមទៀត។
ទំរង់លេង និងតួលេខនៃការរកគ្រាប់បាល់របស់ Sterling វ័យ២៤ឆ្នាំ រដូវកាលនេះ មានកម្រិតប្រហាក់ប្រហែលទៅនឹងកំពូលកីឡាករ CR7 និង Messi ទៅហើយ ដោយគេអាចរកបាន ប្រមាណជា១៨គ្រាប់មកហើយ សម្រាប់ក្លឹប និងជម្រើសជាតិគ្រប់ការប្រកួត៕
ប្រែសម្រួល:Lee