លោក Mourinho ប្តូរចិត្ត១៨០ដឺក្រេ

0

ការប្រកាសបណ្តេញចេញគ្រូបង្វឹកលោក Pochettino ភ្លាមកាលពីព្រឹកថ្ងៃពុធ​ និងប្រកាសតំណែងថ្មីរបស់លោក Mourinho ភ្លាមៗក្នុងថ្ងៃដដែល បានធ្វើឲ្យអ្នកគាំទ្រក្លឹប និងតាមដានបាល់ទាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។កុងត្រាធ្វើការជាមួយនឹងក្លឹប ដែលមានសុពលភាពរហូតទៅដល់៣ឆ្នាំកន្លះ បានធ្វើឲ្យអ្នកគាំទ្រខ្លះសប្បាយចិត្ត និងមួយចំនួនមិនសប្បាយចិត្តទៅវិញ។

រំលឹកដែរថា កាលពីឆ្នាំ២០១៥ ពោលគឺ៤ឆ្នាំមុន អ្នកគាំទ្រក្លឹប Spurs បានសម្តែងអារម្មណ៍មិនពេញចិត្តឡើយ ចំពោះគ្រូបង្វឹករហ័សនាម The Special One រូបនេះ ដោយសារតែលោក Mourinho បាននិយាយបែបឌឺដងខ្លាំងៗ ដាក់ក្លឹបថានឹងមិនមកធ្វើការជាមួយនឹងក្លឹបនេះដាច់ខាត។

ប៉ុន្តែដល់ឆ្នាំ២០១៩ នេះ គ្រូបង្វឹកវ័យ៥៦ឆ្នាំ ដែលមិនមានការងារធ្វើតាំងតែពីខែធ្នូ ក្រោយការបណ្តេញចេញដោយក្លឹបបិសាចក្រហម Man United រូបនេះ បែរជាបានយល់ព្រម មកធ្វើការនៅទីនេះទៅវិញ ទាំងដែលក៏មានព័ត៌មាន ជាមួយនឹងក្លឹបយក្សអេស្បាញ Real Madrid ផងដែរនោះ៕

ប្រែសម្រួល:Lee