ទីបំផុតគ្រូបង្វឹករហស័នាម The Special One សញ្ជាតិប៉ទុយហ្គាល់ ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Spurs ជាផ្លូវការហើយ ដែលកំពុងស្ថិតនៅជាងពាក់កណ្តាលតារាងលីកកំពូលអង់គ្លេសជាមួយនឹងកុងត្រារហូតទៅដល់៣ឆ្នាំកន្លះ ដូចទៅនឹងអ្វីដែលធ្លាប់បានទទួលនៅ Man United ដែរ។
យោងតាមកាសែតរបស់អង់គ្លេស The Sun បានចេញផ្សាយថា ការផ្លាស់មកដល់ទឹកដីរបស់ Spurs នេះលោក Mourinho អាចទទួលបានប្រាក់កម្រៃច្រើនជាងអ្វីដែលលោក Pochettino ដែលត្រូវបានក្លឹបបណ្តេញចេញនោះ ពោលគឺក្នុងទំហំរហូតទៅដល់ជិត២ដង។
នេះមានន័យថាគ្រូបង្វឹកប៉ទុយហ្គាល់រូបនេះ បានក្លាយទៅជាគ្រូបង្វឹកទី២ ដែលអាចរកប្រាក់ចំណូលថ្លៃបំផុត នៅក្របខណ្ឌលីកកំពូលអង់គ្លេស គឺប្រមាណជា១៥លានផោនក្នុងមួយឆ្នាំ ខណៈដែលគ្រូបង្វឹក ទទួលបានប្រាក់កម្រៃថ្លៃបំផុត របស់អង់គ្លេសនោះគឺលោក Guardiola ដែលទទួលបានប្រមាណ ជា២០លានផោនក្នុងមួយឆ្នាំ៕
ប្រែសម្រួល:Lee