Serge Gnabry ល្អទៅៗ រកហ៊ែកទ្រីកយប់មិញជួយអាល្លឺម៉ង់ឈ្នះចាស់ដៃ(វីដេអូខ្លី)

0

អតីតកីឡាករ​ដែលកាំភ្លើងធំបោះចោល គឺ Serge Gnabry កាន់តែលេចធ្លោក្នុងរដូវកាលនេះ ទាំងក្រុមដែលកំពុងលេង និង​ក្រុមជម្រើសជាតិ ពោលគឺនារាត្រីយប់មិញនេះគឺ បានរកគ្រាប់បាល់ហ៊ែកទ្រីក ជួយឲ្យក្រុមឈ្នះ 6-1 លើក្រុម​អៀរឡង់ខាងជើង​។
ថ្វីបើក្រុមភ្ញៀវនាំមុខនៅនាទី ៧ ដោយកីឡាករ Michael Smith ប៉ុន្តែ​កីឡាករ​ម្ចាស់ផ្ទះ Gnabry បានតាមស្មើវិញនៅនាទី ១៩ និងគ្រាប់បាល់ទី ២ និងទី​៣របស់គាត់នៅនាទី 47 និង ៦០ ខណៈដែលមិត្តរួមក្រុម Leon Goretzka រកបាននៅនាទី ៤៣ និង ៧៣ ហើយ Julian Brandt រកបាននៅនាទី ៦០ ។​
លទ្ធផលនេះ បានធ្វើឲ្យអាល្លឺម៉ង់ បន្តឈរនៅពូល C មាន ២១ពិន្ទុ និង ហុល្លង់លេខ​២ មាន ១៩ពិន្ទុ ក្នុងចំណោម ៨ប្រកួតនៃព្រឹត្តិការណ៍យូរ៉ូ ២០២០ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=1o60svEwAu0