អង់គ្លេសអាចធ្វើឲ្យកក្រើកពាន Euro ដោយមិនចាំបាច់មាន Sancho

0

ក្រោយជ័យជំនះយ៉ាងធំធេង ក្នុងការប្រកួតវគ្គជម្រុះអ៊ឺរ៉ូឆ្នាំ២០២០ ដោយយកឈ្នះគ្រប់ការប្រកួតក្នុងពូល និងឡើងទៅការប្រកួតឆ្នាំក្រោយ ដោយស្វ័យប្រវត្តិនោះ បានធ្វើឲ្យអង់គ្លេសស្ថិតនៅក្នុងកម្រិតដ៏ខ្លាំងមួយ ក្នុងចំណោមក្រុមខ្លាំងនៅអ៊ឺរ៉ុប។

មានការលើកឡើងជាច្រើន អំពីការដៃគ្នាប្រយុទ្ធរវាងកីឡាករខ្សែប្រយុទ្ធទាំង២រូបគឺ Sterling និង Kane ហើយក្នុងនោះវិរៈបុរសម្នាក់របស់អង់គ្លេស គឺលោក Alan Shearer ក៏បាននិយាយដែរថា អង់គ្លេសមានខ្សែប្រយុទ្ធទាំង២រូបនេះ នឹងពិតជាអាចធ្វើឲ្យកក្រើកពានរង្វាន់ដ៏ធំនេះជាមិនខាន ប៉ុន្តែលោកក៏បាននបញ្ជាក់ដែរថា អង់គ្លេសគឺមិនចាំបាច់មានវត្តមានរបស់កីឡាករ Sancho ឡើយ ក្នុងបេសសកម្មលើកនេះ។

Harry Kane អាចរកគ្រាប់បាល់បានគ្រប់ការប្រកួតទាំង៨ ក្នុងវគ្គជម្រុះនេះ ក្នុងនាមជាប្រធានក្រុមផង ខណៈដែលទំរង់លេងជាមួយនឹង Sterling គឺល្អបំផុត ប្រៀបធៀបជាមួយនឹងកីឡាករផ្សេង ដែលគ្រូបង្វឹកអង់គ្លេសលោក Southgate មាននៅក្នុងបញ្ជីដូចជា Odoi, Sancho, Chamberlain, Abraham និង Maddison ផង៕

ប្រែសម្រួល:Lee