ក្លឹបរបស់ Beckham ទិញបានខ្សែប្រយុទ្ធម្នាក់

0
Oct 3, 2015; Kansas City, MO, USA; USA forward Jerome Kiesewetter (17) carries the ball up field against Cuba during the first half at Sporting Park. Mandatory Credit: Peter G. Aiken-USA TODAY Sports

ទីបំផុតក្លឹបថ្មីរបស់ David Beckham គឺ Inter Miami នោះបានប្រកាសជាផ្លូវការថា ខ្លួនបាននាំយកកីឡាករខ្សែប្រយុទ្ធថ្មី បានម្នាក់ហើយ ដែលមានឈ្មោះថា Jerome Kiesewetter មករួមក្លឹបមុនរដូវកាលដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបនឹងធ្វើឡើង។

កីឡាករ Kiesewetter ក្នុងវ័យ២៦ឆ្នាំ បានចូលរួមជាមួយនឹង Inter Miami បន្ទាប់ពីបានបង្ហាញខ្លួនរដូវកាល២០១៩ ឲ្យក្លឹប នៅលីកទី២របស់អាមេរិក ដែលមានឈ្មោះថា Club El Paso Locomotive និងរកគ្រាប់បាល់បាន១២គ្រាប់ ក្នុងការប្រកួតសរុប២៨ដងនោះ។

កីឡាកររូបនេះ មានសញ្ជាតិអាមេរិកផង និងអាល្លឺម៉ង់ផង ដោយកន្លងមករូបគេធ្លាប់បង្ហាញខ្លួន លេងឲ្យថ្នាលយុវជនរបស់ក្លឹប Hertha Berlin និងបន្ទាប់មកក្លាយជាកីឡាករអាជីព ក្នុងឆ្នាំ២០១១ ហើយក៏ធ្លាប់លេងឲ្យក្លឹប Stuttgart និង Fortuna Dusseldorf ផងមុនផ្លាស់មកេងអាមេរិក៕

ប្រែសម្រួល:Lee