ម្តាយ Mbappe ថាកូនប្រុសគាត់មិនបន្តកុងត្រាថ្មីជាមួយ PSG

0

អធិរាជស Real Madrid កំពុងទទួលបានក្តីសង្ឈឹមថា ពួកគេអាចនឹង​សម្រេចនូវបំណងប្រាថ្នា ដោយចុះហត្ថលេខា​យ៉ាងភ្ញាក់ផ្អើលយក កីឡាករ Kylian Mbappe នៅរដូវកាលក្រោយ ។
ក្លិបយក្សអេស្ប៉ាញកំពុង​ឈរជើង សំឡឹង​យ៉ាងយកចិត្តទុកដាក់ ចង់បាន កីឡាករវ័យក្មេង​ជួយឲ្យបារាំងឈ្នះពានរង្វាន់ពិភពលោក ។​
ក្លិប Real Madrid ត្រូវបានគេលើកឡើងថា កំពុងរៀបចំទឹកប្រាក់ ៣៤២ លានផោន ដើម្បីទិញយកកីឡាករ​អាយុ ២០ឆ្នាំរូបនេះ ។
ជាមួយគ្នានេះដែរ ម្តាយរបស់កីឡាករ និងភ្នាក់ងារ​ទៀតសោត បានប្រាប់ដល់ក្លិបថា កូនប្រុសរបស់គាត់ នឹងមិនបន្តកុងត្រាជាថ្មី ជាមួយ PSG នោះទេ ។
កុងត្រាបច្ចុប្បន្នរបស់ Mbappe នឹងចប់នៅរដូវក្តៅឆ្នាំ ២០២២ ហើយ PSG ចង់អោយតារាបាល់ទាត់បារាំងរូបនេះចុះកិច្ចសន្យារយៈពេលវែងថ្មី។ ព្រោះថាក្លិបត្រូវការចាំបាច់ នូវតំបន់ប្រយុទ្ធដ៏អស្ចារ្យនេះ ខណៈដែល Neymar ទំនងអាចនឹងចាកចេញនៅរដូវកាលក្តៅខាងមុខដូចគ្នា។