ខ្សែប្រយុទ្ធវ័យ១៧ឆ្នាំម្នាក់ កំពុងមានទីផ្សារខ្លាំង

0

កីឡាករខ្សែប្រយុទ្ធប្រេស៊ីលម្នាក់ ដែលមានវ័យទើបតែ១៧ឆ្នាំ និងទើបតែបានបង្ហាញខ្លួនឲ្យក្លឹប Flamengo នៅរដូវកាលដំបូងនេះ កំពុងក្លាយទៅជាគោលដៅរបស់ក្លឹបយក្ស៣នៅអ៊ឺរ៉ុប ក្នុងតម្លៃខ្លួនរហូតទៅដល់ ៦០លានផោន។

Reinier Jesus បង្ហាញខ្លួនឲ្យក្លឹបកំពូលប្រេស៊ីលនេះបាន១២ប្រកួត និងរកគ្រាប់បាល់បាន៤គ្រាប់ កំពុងមានឈ្មោះនៅក្នុងបញ្ជីគោលដៅរបស់ក្លឹបធំៗដូចជា Arsenal, Real Madrid និងជាពិសេស Juventus ផងដែរ។

ប៉ុន្តែក្នុងនោះកាសែតអេស្បាញ Mundo Deportivo បានសរសេរថា ប្រធានក្លឹបកាំភ្លើងធំ Arsenal ហាក់បីដូចជាបានធ្វើការលឿនជាងគេបន្តិច ដោយក្នុងនោះគាត់បានថែមទាំងទៅជួបជាមួយនឹងឪពុករបស់កីឡាករ Jesus រូបនេះរួចហើយទៀតផង។

ប្រភពដដែលបានសរសេរទៀតថា ឪពុករបស់កីឡាកររូបនេះ ជាក់ស្តែងបានធ្វើដំណើរទៅកាន់ទ្វីបអ៊ឺរ៉ុប ដើម្បីស្វែងរកឧិកាសឲ្យកីឡាកររូបនេះ ផ្ទេរចេញពីប្រេស៊ីល ហើយលើសពីនោះ ក្លឹបដែលមានការចាប់អារម្មណ៍ដែរនោះ មានដូចជា PSG និង Man City៕

ប្រែសម្រួល:Lee