ក្លិបអ្នកមានបុណ្យ Barcelona បានធ្វើការច្រានចោលនូវសំណើរទឹកប្រាក់ ១៣លានផោន ពីក្លិបនៅលើទឹកដីអង់គ្លេស ដែលចង់បាន អ្នកលេង Ivan Rakitic ។ នេះបើយោងតាមសារព័ត៌មានក្នុងប្រទេសអេស្ប៉ាញ បានចុះផ្សាយ ។
ម្ចាស់ជើងឯក លីកកំពូលអេស្ប៉ាញ បានប្រកាសនូវតម្លៃចេញចំនួន ៣០លានផោន ខណៈដែលកីឡាករ អាយុ ៣១ឆ្នាំ រូបនេះ មិនរីករាយ លេង ជាមួយក្លិបនារដូវកាលនេះ។
Rakitic បានខ្វះខាតនូវការបង្ហាញខ្លួនលេង ជាមួយពហុកីឡដ្ឋាន Nou Camp នារដូវកាលនេះ ដោយបានបង្ហាញខ្លួនលេងបានតែ ១០លើកប៉ុណ្ណោះ ។ ថ្វីបើយ៉ាងដូច្នោះ សាមីខ្លួនផ្ទាល់ ចង់លេងនៅ Barca ប៉ុន្តែក្លិបបានបើកការលក់ គាត ទៅកាន់ទឹកដីផ្សេងមួយទៀត ។
ប្រភពព័ត៌មាននៅអេស្ប៉ាញ បានរាយការណ៍ថា ការចរចារកំពុងដំណើរ ការហើយ ។ ប៉ុន្តែក្លិបធំនៅអង់គ្លេសដែលចង់បាន នឹងមិនត្រូវបានបញ្ចេញឈ្មោះ បានដាក់តម្លៃទាប ត្រឹមតែ ១៨លានផោន ដែលទាបជាតម្លៃស្នើសុំរបស់ពួកគេ ។
ក្នុងនោះដែរ ក្លិបបិសាចក្រហម ដែលកំពុងប្រឈមមុខ ដោយពព្យាយាម ទប់ស្កាត់តារាបាល់ទាត់បារាំង Pogba ក្នុងរដូវកាលនេះ ហើយពួកគេ ក៏បានព្យាយាមទាក់ទង Rakitic ដូចគ្នា ។
ទន្ទឹមជាមួយគ្នានោះដែរ Atletico Madrid ក្លិប AC និង Inter Milan ក៏ចង់បានខ្សែបម្រើសញ្ជាតិក្រូអាតនេះដូចគ្នា ។ ក្នុងនដែរមានការអះអាងថា ខ្សែបម្រើរូបនេះ មិនចង់ផ្លាស់ទៅកាន់ទឹកដីអង់គ្លេសនោះទេ ៕