មកដល់ពេលនេះ អ្នកគាំទ្ររបស់ក្លឹបហង្សក្រហម Liverpool ប្រហែលជានាំគ្នាព្រួយបារម្ភខ្លាំង អំពីការប្រកួតប្រជែងពានរង្វាន់កំពូលរបស់អង់គ្លេស ខណៈដែលក្លឹបកំពុងនាំមុខគេក្នុងតារាង ប៉ុន្តែពេលនេះកីឡាករសំខាន់ៗ៥នាក់ កំពុងតែស្ថិតនៅក្នុងបញ្ជីកីឡាកររបួស។
Mohamed Salah, Virgil Van Dijk, Joe Gomez, Jordan Henderson និង Andy Robertson សុទ្ធតែមិនអាចបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិរបស់គេបានឡើយ ក្រោយទទួលបញ្ហារបួស។
សប្តាហ៍នេះតទៅ Liverpool ពិតជាស្ថិតនៅក្នុងកាលវិភាគដ៏មមាញឹកខ្លាំងមែនទែន ដោយក្នុងនោះ ខ្លួនត្រូវស្ថិតនៅក្នុងការប្រកួតប្រជែងពានរង្វាន់ធំៗដូចជា Primier League, Champion League, Carabao Cup និង Clup World Cup ខណៈដែលប្រកួតដំបូងបំផុត ដែលនឹងត្រូវឈានមកដល់ក្នុងពេលនេះគឺ ការប្រកួតប៉ះនឹង Crystal Palace នាយប់ថ្ងៃសៅរ៍នេះ៕
ប្រែសម្រួល:Lee