Hazard លើកឡើងថា Lampard នឹងក្លាយជាគ្រូបង្វឹកល្អបំផុតលើលោក

0

អ្នកតាមដានកីឡាករបាល់ទាត់បានដឹងហើយថា កន្លងមកកំពូលកីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Eden Hazard និងលោក Frank Lampard ធ្លាប់លេងក្នុងក្លឹបជាមួយគ្នាក្នុងនាមជាកីឡាករ ប៉ុន្តែ Hazard បានសម្រេចចិត្តផ្លាស់ទៅ Real Madrid មុនការត្រឡប់មកវិញរបស់ Lampard។

កាសែតអង់គ្លេស The Mirror នៅថ្ងៃចន្ទនេះបានសរសេរថា នៅក្នុងកិច្ចសំភាសមួយជាមួយនឹងអ្នកកាសែតកីឡាករ Hazard បាននិយាយលើកឡើងបែបនេះថា Frank Lampard គ្រូបង្វឹកក្លឹបតោខៀវ Chelsea បច្ចុប្បន្ននឹងអាចក្លាយទៅជាគ្រូបង្វឹកដ៏ល្អបំផុតលើលោក នាពេលខាងមុខ។

គួរបញ្ជាក់ថា Lampard ទើបានបានផ្លាស់មកកីឡាដ្ឋាន Stamford Bridge កាលពីរដូវកាលកន្លងទៅនេះប៉ុណ្ណោះ ក្រោយបានធ្វើការនៅក្លឹប Derby បានមួយរដូវកាលនេះ។ មកដល់ទីនេះ Lampard បានបង្ហាញស្នាដៃគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន ជាពិសេសប្រកួត១១ដងចុងក្រោយនេះ Chelsea ចាញ់តែ១ប្រកួតគត់៕

ប្រែសម្រួល:Lee