រឿងរ៉ាវចុងក្រោយរវាងកំពូលកីឡាករ Cristiano Ronaldo ជាមួយនឹងគ្រូបង្វឹកក្លឹប Juventus លោក Sarri ដោយសារគ្រូបង្វឹករូបនេះបានធ្វើការប្តូរ Ronaldo ចេញទាំង២ប្រកួតចុងក្រោយនោះ ត្រូវបានលោក Sarri បញ្ជាក់ហើយថាលោកមានការព្រួយបារម្ភ ពីភាពឈឺចាប់ក្បាលជង្គង់របស់កីឡាកររូបនេះ ទើបបានសម្រេចចិត្តបែបនេះ។
ការផ្លាស់ប្តូរខ្លួនចេញ ជំនួសកីឡាករផ្សេងទាំង២ប្រកួតចុងក្រោយ បានធ្វើឲ្យ Ronaldo បង្ហាញអារម្មណ៍មិនសប្បាយចិត្តឡើយ ហើយក្នុងនោះការប្រកួតចុងក្រោយ Ronaldo ថែមទាំងបានចាកចេញពីការប្រកួតមុនពេលវេលាទៀតផង ដែលវាបានធ្វើឲ្យសារព័ត៌មាន ចាប់ផ្តើមនាំគ្នាចុះផ្សាយព្រោងព្រាត អំពីហេតុការណ៍មួយនេះ។
ក្រោយហេតុការណ៍នេះបានកើតឡើង Ronaldo បានបង្ហាញខ្លួនឲ្យជម្រើសជាតិ និងបន្តរកគ្រាប់បាល់បាន hat trick មួយប្រកួត និងមួយគ្រាប់ទៀតក្នុងប្រកួតយប់មិញនេះ ដើម្បីបញ្ជាក់ថារបួសតិចតួចនោះមិនមែនជាបញ្ហាចោទសម្រាប់គេឡើយ ប៉ុន្តែចុងក្រោយនៅថ្ងៃចន្ទនេះ The Mirror បានសរសេរថា Ronaldo បែរជាបានសារភាពថាការសម្រេចចិត្តរបស់លោក Sarri គឺជារឿងត្រឹមត្រូវទៅវិញ៕
ប្រែសម្រួល:Lee