ភ្នំពេញ៖ តារាស្រីដែលសំបូរដោយប្រជាប្រិភាពទាំងសិចស៊ី និងត្រេមុខបានរូបនេះ ត្រូវបានគេទម្លាយថា បានពរពោះច្រើនខែ ហើយអ្វីដែលកំពុងធ្វើជា មួយតារាសម្តែងប្រុស ណាខុន ជារឿងស្នេហា ឆាកល្ខោនបិទបាំងមុខឪពុកត្រូវជាកូនរបស់ ឌុច លីដា ក្នុងផ្ទៃប៉ុណ្ណោះ ។
រាប់ភាពជាច្រើនសន្លឹកបានបង្ហាញយ៉ាងច្បាស់នៅលើហ្វេសប៊ុករបស់ណាខុន ថា ឌុច លីដា កំពុងក្លាយជាម្តាយរបស់គេទៅហើយ ដោយស្លៀករ៉ូបនឹង ក្បាលពោះធំជាងមុន ហើយមិនមែនជារាងរបស់ឌុច លីដា ពីមុនឡើយ ។
ជាមួយរូបភាពនេះ ប្រភពដែលដឹងព័ត៌មានយ៉ាងច្បាស់បានប្រាប់មកកាន់ OBN Asia ថា អ្វីដែលឌុច លីដា កំពុងលេងឆាកល្ខោននោះ គឺ យកណាខុន បាំងមុខ ហើយស្នេហារបស់ពួកគេជាស្នេហាក្លែងក្លាយនោះទេ ដើម្បីបិទបាំងមុខ អ្នកមានទ្រព្យស្តុកម្នាក់ ដែលជាឪពុកក្នុងផ្ទៃ យ៉ាងពិត ប្រាកដរបស់ឌុច លីដា ។ ទោះបីជាយ៉ាងនេះក្តី ប្រភពដដែលបានបញ្ជាក់ថា កូនដែលកំពុងស្ថិតក្នុងផ្ទៃរបស់ឌុច លីដា អាចស្ថិតក្នុងចន្លោះពី ៥ ទៅ ៦ខែ ដោយសល់តែ ៣ទៅ៤ ខែអាចនឹងចាប់កំណើតរកឃើញពិភពថ្មី ។ ថ្វីបើបញ្ជាក់យ៉ាងដូច្នោះ ប៉ុន្តែប្រភពថា សម្រាប់បុរសដែលត្រូវជាឪពុកកូន ក្នុងផ្ទៃ ឌុច លីដា គេថាមិនអាចបង្ហាញមុខបានទេ គ្រាន់តែដឹងថាជាបុរសមានទ្រពស្តុកគួរសមទៅបានហើយ ។
ប្រភពដដែលបានបញ្ជាក់យ៉ាងច្បាស់ថា សម្រាប់ណាខុន គ្រាន់តែតួជំនួស បិទបាំងមុខប៉ុណ្ណោះ ។ ចំណែករឿងពាក់ព័ន្ធប្រពៃណី មានកូនមុនគេនេះ ដែរ ប្រភពដដែលខាងលើសុំមិនបញ្ចេញឈ្មោះថា ប្រពៃណីមិនអាចស៊ីបាននោះទេ អ៊ីចឹងហើយ ចាំកូនកើតហើយ ចាំការក៏មិនថ្វី អ្វីដែលសំខាន់ គឺមានលុយ មានទ្រព្យ ។
យ៉ាងណាក៏ដោយ យើងមិនទាន់អាចសុំការបញ្ជាក់ ឌុច លីដា បាននោះទេនៅព្រឹកនេះ ហើយយើងស្វាគមន៍ជានិច្ចសម្រាប់ការចេញមុខបញ្ជាក់ នូវការពិតជូនទស្សនិកជនដែលកំពុងតាមដាន ក្រោយតារារូបនេះ បាត់មុខពីផ្ទាំងទស្សនីយភាពជាង១ឆ្នាំចុងក្រោយ ៕











