អធិរាជសប្រើវិធីសាស្ត្រយក Bale ដោះដូរដើម្បីបាន Pogba

0

Gareth Bale អាចនឹងក្លាយជាកីឡាករខ្សែប្រយុទ្ធជួរមុខ​របស់បិសាចក្រហមក្នុងទីផ្សារដោះដូរកីឡាករនាខែមករា ខាងមុខ ។
ក្នុងករណីដែលកីឡាករ សញ្ជាតិវែលមិនអាចធ្វើដំណើរទៅកាន់ទឹកដីអូត្រាហ្វតក្នុងទីផ្សារដោះដូរទេ Real Madrid នឹង​ធ្វើរឿងមួយ នារដូវកាលក្តៅខាងមុខ។នេះបើយោងតាម The Sun បានចុះផ្សាយ។

បើតាមសេចក្តីរាយការណ៍កន្លងមក Bale បានកៀកនឹងកុងត្រាមួយឆ្នាំជាមួយក្លិបចិន Jiangsu Suning ក្នុងតម្លៃពលកម្មលេង ១លានផោន ក្នុងមួយសប្តាហ៍ ។ ប៉ុន្តែប៉ុន្មាននាទីមុននៃការផ្ទេរ Real Madrid បានរារាំង ដោយបានទាមទារតម្លៃខ្លួន ក្នុងការផ្ទេរ​។
ការរាំងនោះដែរ ដោយសារតែក្លិបអធិរាជស បានដឹងខ្លួនយ៉ាងច្បាស់ថា បិសាចក្រហមបានចាប់អារម្មណ៍ ហើយក៏បានប្តេជ្ញាចិត្តបន្តទុក ដើម្បីជួយក្រុម រហូតដល់បច្ចុប្បន្ន ។

ប្រភពស្និទ្ធរបស់ Bale បានលើកឡើងថាបានត្រៀមខ្លួនជាស្រេចដើម្បីទទួលយកពេលវេលានៃអាជីពរបស់គាត់ នៅ Real Madrid វិញ ហើយ Real ក៏បានត្រៀមធ្វើជំនួញសារជាថ្មី ។ ក្នុងនោះដែរពួកគេនឹងយកអតីតកីឡាករ Spurs នេះដើម្បីធ្វើការដោះដូរ ដោយនាំយក Pogba ទៅកាន់ Real Madrid ហើយកិច្ចព្រមព្រៀងនេះអាចនឹងបញ្ចប់នៅរដូវកាលក្តៅខាងមុខ​។
Bale មានកិច្ចសន្យារហូតដល់ឆ្នាំ ២០២២ ក្នុងទឹកប្រាក់ប្រហែល ៦៥០,០០០ ផោនក្នុងមួយសប្តាហ៍ហើយដឹងថាតួលេខនោះត្រូវតែធ្លាក់ចុះ៕