CR7 រកគ្រាប់បាល់​ជូនជាតិ ៩៩គ្រាប់ក្រោយពីឈ្នះ Luxembourg (មានវីដេអូខ្លី)

0

តារាបាល់ទាត់ឆ្នើមរបស់ព័រទុហ្កាល កីឡាករ CR7 បានរកគ្រប់បាល់សរុបរហូតដល់ទៅ ៩៩គ្រាប់ សម្រាប់ក្រុមជម្រើសជាតិ បន្ទាប់ពីជួយក្រុមបន្តឈ្នះនាថ្ងៃអាទិត្យ ក្នុងការប្រកួតពានរង្វាន់ 2020 European Championship ក្រោយ​ឈ្នះទៅលើក្រុម Luxembourg ។
ខណៈដែល Bruno Fernandes បានរកគ្រាប់បាល់ដំបូងជូនក្រុមក្នុងការប្រកួតក្រៅដី នៅនាទី ៣៩ ដោយលទ្ធផល 0-1 នោះ ការប្រកួតនេះបានអូសបន្លាយរហូតដល់ទី ៨៦ ទើបកីឡាករ Ronaldo រកបានគ្រាប់ទី​២ ជូនក្រុម​និងជាគ្រាប់បាល់ទី ៩៩ សរុបរាល់ការប្រកួត ជូនក្រុមជម្រើសជាតិផងដែរ ។
ទស្សនាវីដេអូខ្លីដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=2JDGlF2X7jE