Real Madrid អត់សន្សំសំចៃឡើយចំពោះ Mbappe

0

យើងបានឃើញគ្រប់គ្នាហើយថា ក្លឹបយក្សាអេស្បាញ Real Madrid កំពុងស្ថិតនៅក្នុងស្ថានភាពតស៊ូព្យាយាមខ្លាំង ជាពិសេសក្នុងតំបន់ប្រយុទ្ធ ក្រោយពេលដែលកំពូលកីឡាករ Cristiano Ronaldo បានសម្រេចចិត្តចាកចេញទៅលេងឲ្យ Juventus នាពេលកន្លងមក។

ទោះបីជាការមកដល់របស់ Hazard ក្តី ប៉ុន្តែស្ថានភាពហាក់មិនទាន់បានល្អប្រសើរឡើយ ដោយទំរង់លេងរបស់កីឡាករប៊ែលហ្ស៊ិករូបនេះ បានត្រឹមតែស្ថិតនៅក្នុងភាពសាមញ្ញប៉ុណ្ណោះ ខណៈដែល Benzamaកាន់តែមានវ័យជ្រេបន្តិចហើយ ជាពិសេស Gareth Bale នោះគឺមិនដែលមានការប្តេជ្ញាចិត្តខ្លាំងក្លាជូនក្លឹបឡើយ។

The Sunsports នៅថ្ងៃពុធនេះបានសរសេរថាក្លឹប Real Madrid ហាក់ដូចជាមិនមានជម្រើសច្រើនឡើយ ដើម្បីដោះស្រាយបញ្ហានេះ ទោះបីជាធ្លាប់បានព្យាយាមទាក់ទងចង់ទិញ Neymar មកអេស្បាញវិញក្តី ក៏បានត្រឹមបរាជ័យ ដូចនេះក្នុងក្លឹបបានត្រៀមលុយបន្ថែម កើនដល់៣៤២លានផោន ក្នុងការចចារសាជាថ្មីជាមួយនឹងPSG៕

ប្រែសម្រួល:Lee