Man United ប្រឈមនឹងបាត់បង់យុវជនឆ្នើមម្នាក់

0

Tahith Chong កីឡាករយុវជនឆ្នើមរបស់ក្លឹបបិសាចក្រហម Man United មកដល់ពេលចុងក្រោយនេះ ត្រូវបានគេជឿជាក់ថា គឺនឹងអាចសម្រេចចិត្តជ្រើសយកការដើរចេញពីក្លឹបទាំងគ្មានតម្លៃខ្លួន ដូចទៅនឹងរៀមច្បង Paul Pogba ដែរ ដើម្បីផ្លាស់ទៅលេងនៅJuventus។

កីឡាករវ័យទើបតែ១៩ឆ្នាំរូបនេះ ទោះបីជាត្រូវបានក្លឹប Man United ផ្តល់កុងត្រាថ្មីឲ្យក្តី ប៉ុន្តែកីឡាករផ្ទាល់បែរជាបាននិយាយថា នឹងត្រូវរងចាំការពិភាក្សាជាមួយនឹងក្រុមគ្រួសារជាមុនសិន ថាតើមួយណាជាជម្រើសដ៏ល្អបំផុត។ Chong មានទំរង់លេងល្អ ប៉ុន្តែការបង្ហាញខ្លួនបានត្រឹមតែ៤ដងប៉ុណ្ណោះឲ្យក្លឹប នៅរដូវកាលថ្មីឲ្យឈុតធំ និងរយៈពេលត្រឹមតែ២៤នាទីប៉ុណ្ណោះ ក្នុងការប្រជែងពានលីកកំពូលអង់គ្លេស។

គួរបញ្ជាក់ថា គ្រាដែល Pogba បានសម្រេចចិត្តចេញទៅលេងនៅ Juventus កាលពីឆ្នាំ២០១២ គឺស្ថិតនៅក្នុងស្ថានភាពដូចគ្នាទៅនឹង Chong ដែរ ប៉ុន្តែក្រោយមក Man United បានចំណាយលុយរហូតទៅដល់៨៩លានផោន ទិញយកកីឡាករបារាំងរូបនេះមកវិញ៕

ប្រែសម្រួល:Lee