អង់គ្លេសបន្តជ្រើសយក Maddison តែបោះបង់ Grealish សម្រាប់ការប្រកួត២ខាងមុខ

0

មុនការប្រកួត២ចុងក្រោយ នៃវគ្គជម្រុះក្នុងពូលសម្រាប់ព្រឹត្តិការណ៍ Euro 2020 លោកគ្រូបង្វឹកជម្រើសជាតិអង់គ្លេស Gareth Southgate បានធ្វើការប្រកាសជាផ្លូវការ នូវបញ្ជីកីឡាករទាំងអស់របស់ខ្លួន ហើយក្នុងនោះគេសង្កេតឃើញថា Maddison នៅតែមានឈ្មោះដដែល។

គួរឲ្យភ្ញាក់ផ្អើលនៅពេលដែលោក Southage នៅតែបានបន្តទំនុកចិត្ត ទៅលើកីឡាករខ្សែបម្រើរបស់ក្លឹប Leicester City កីឡាករ Maddison រូបនេះ ទាំងដែលកន្លងមកកីឡាករបានធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្តខ្លាំង ដោយសារតែបានបង្ហាញខ្លួន នៅក្នុងកាស៊ីណូ ពេលប្រកួតដ៏សំខាន់មួយរបស់ក្រុមជម្រើសជាតិ។

គេជឿជាក់ថា Southgate បានត្រឹមតែធ្វើការព្រមានប៉ុណ្ណោះ ទៅលើកីឡាករអង់គ្លេសរូបនេះ ហើយជាលទ្ធផល កីឡាករឆ្នើម Jack Grealish របស់ក្លឹប Aston Villa បែរជាមិនមានឈ្មោះក្នុងក្រុម ដែលត្រូវប្រកួតជាមួយនឹងជម្រើសជាតិកូសូវ៉ូ​ និងម៉ុងតេណេក្រូ៕

ប្រែសម្រួល:Lee