មន្ត្រីជាន់ខ្ពស់លីកកំពូលអាមេរិក អះអាងថា Ibrahimovic យល់ព្រមចុះកុងត្រា

0

អតីតកីឡាករខ្សែប្រយុទ្ធ របស់ក្លឹបបិសាចក្រហម Man United កីឡាករ Zlatan Ibrahimovic ក្រោយការចាកចេញពីក្លឹបនៅអាមេរិកនោះ ទីបំផុតត្រូវបានមន្ត្រីជាន់ខ្ពស់ម្នាក់ នៅលីកកំពូលអាមេរិកបានអះអាងថា បានសម្រេចចិត្តត្រឡប់ទៅចូលរួមជាមួយនឹងក្លឹបចាស់របស់ខ្លួនវិញ នៅអ៊ីតាលីវិញហើយគឺ AC Milan។

លោក Don Graber ដែលជាមន្ត្រីជាន់ខ្ពស់របស់លីកកំពូលអាមេរិក MSL បានអះអាងថា កីឡាករ Ibrahimovic បានចុះកុងត្រាជាផ្លូវការហើយ ជាមួយនឹងក្លឹប AC Milan។ កីឡាករស៊ុយអ៊ែតរូបនេះ បានចាកចេញពីក្លឹបអាមេរិក LA Galaxy កាលពីចុងរដូវកាលមុន បន្ទាប់ពីបានបន្តលេងនៅទីនោះបាន១៨ខែ។

ទោះបីជាស្ថិតក្នុងអាយុ៣៨ឆ្នាំមកហើយក្តី កីឡាកររូបនេះ ត្រូវបានទទួលការចាប់អារម្មណ៍ចង់បាន ពីសំណាក់ក្លឹបធំៗនៅអ៊ឺរ៉ុប មិនត្រឹមតែ Man United, Inter Milan ព្រមទាំងក្លឹបនៅលីកកំពូលផ្សេងទៀតផងដែរ៕

ប្រែសម្រួល:Lee