វិរៈបុរសម្នាក់របស់ Arsenal និយាយថា​ Emery គួរតែដល់ពេលចាកចេញពីក្លឹបហើយ

0

The Sunsport ធ្លាប់បានសរសេរកាលពីប៉ុន្មានថ្ងៃមុនថា គ្រូបង្វឹកអេស្បាញលោក Unai Emery ទោះបីស្ថិតនៅក្នុងស្ថានភាពតានតឹងខ្លាំងជាមួយនឹងក្លឹបក៏ពិតមែន ប៉ុន្តែជឿជាក់ថាប្រធានក្លឹប គឺស្ថិតនៅពីក្រោយ ដើម្បីគាំទ្របុរសរូបនេះ រហូតដល់ចុងឆ្នាំ មុននឹងការសម្រេចចិត្តថ្មីអាចធ្វើឡើងវិញ។

ប៉ុន្តែនៅថ្ងៃពុធទី១៣ ខែវិច្ឆិកានេះ The Sunsport ដ៏ដែលបានចេញផ្សាយនូវអត្ថបទមួយទៀត ពីការវាយប្រហារដោយពាក្យសម្តី ពីសំណាក់វិរៈបុរសម្នាក់របស់ក្លឹបកាំភ្លើងធំ Arsenal គឺលោក Emmanuel Petit ថាលោក Emery គួរតែដល់ពេលក្នុងការចាកចេញពីក្លឹបហើយ។

អតីតម្ចាស់ពានរង្វាន់ពិភពលោកបារាំងរូបនេះ បានចូលរួមជាមួយនឹងក្រុមអ្នកគាំទ្រមួយចំនួនធំ ដើម្បីធ្វើការអំពាវនាវឲ្យលោក Emery គួរតែបញ្ចប់អាជីពជាមួយនឹងក្លឹប ខណៈដែលទំរង់របស់ក្លឹប ហាក់មិនមានភាពល្អប្រសើរឡើងវិញ ក្នុងនោះគិតចាប់តាំងតែពីដើមខែតុលាមក Arsenal មិនទាន់ស្គាល់ជ័យជំនះម្តងនៅឡើយ៕

ប្រែសម្រួល:Lee