មកដល់ពេលនេះ ក្លឹបកាំភ្លើងធំ Arsenal កំពុងប្រឈមមុខទៅនឹងការបាត់បង់កីឡាករខ្សែប្រយុទ្ធជួរមុខ Pierre Emerick Aubameyang ជាមិនខាន ប្រសិនបើក្លឹបនឹងមិនអាចធានាបានតំណែងមួយដែលនឹងមានសិទ្ធទៅលេងក្នុងក្របខណ្ឌ Champion League នៅរដូវកាលក្រោយនោះ។
ប្រភពព័ត៌មាននៅអេស្បាញ បានបញ្ជាក់ថាក្លឹប Barcelonaបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការផ្ទេរកីឡាកររូបនេះ នៅក្នុងខែមករា ប្រសិនបើ Aubameyang ពិតជាមានបំណងចង់ចាកចេញពីក្លឹបមែននោះ។
Aubameyang ក្រោយលេចលឺព័ត័មាននៃបំណងចង់ចាកចេញនោះ បច្ចុប្បន្នកំពុងត្រូវបានតែតាំងទៅជា ប្រធានក្រុមផងដែរ ជំនួសកីឡាករស្វីស Granit Xhaka ដោយក្លឹបសង្ឃឹមថាកីឡាកររូបនេះ នឹងអាចសម្រេចចិត្តបន្តកុងត្រារយៈពេលវែងនៅទីនេះ៕
ប្រែសម្រួល:Lee