Man United ហ៊ានដល់៨០លានផោនហើយសម្រាប់ខ្សែប្រយុទ្ធ Kai Havertz

0

ព័ត៌មានចចាមអារ៉ាមជាច្រើនអំពីគោលដៅរបស់ក្លឹបបិសាចក្រហម Man United កាន់តែច្រើនឡើងខណៈដែលខែមករាកាន់តែកៀកខិតចូលមកដល់។ក្លឹបរបស់លោក Solskjaer បច្ចុប្បន្នពិតជាចាំបាច់ត្រូវតែទិញឲ្យបានខ្សែប្រយុទ្ធឆ្នើមឬដ៏មានបទពិសោធមកបន្ថែម។

កាសែតអង់គ្លេសនៅថ្ងៃពុធនេះបានសរសេរថាក្នុងនោះកីឡាករខ្សែបម្រើប្រយុទ្ធកំពុងឡើងជើងខ្លាំងរបស់ក្លឹប Leverkusen កីឡាករ Havertz បាននឹងកំពុងក្លាយទៅជាគោលដៅដ៏អទិភាពបំផុតរបស់ខ្លួនដោយសារតែក្លឹបក្នុងនោះបានបង្កើនសំណើរជាទឹកប្រាក់រហូតទៅដល់៨០លានផោនទៅហើយដើម្បីធានាថានឹងមិនមានអ្នកប្រជែងយកកីឡាកររូបនេះពីខ្លួនឡើយ។

គួរបញ្ជាក់ថាកីឡាករវ័យ២០ឆ្នាំរូបនេះកន្លងមកមិនមានព័ត៌មានចចាមអារ៉ាមតែជាមួយនឹងក្លឹបបិសាចក្រហមMan United នោះទេក្នុងនោះក៏មានក្លឹបធំៗជាច្រើនផងដែរដែលបានទាក់ទងជាមួយនឹងកីឡាករដូចជា Man City, Liverpool និង Dortmund ជាដើមផង៕

ប្រែសម្រួល:Lee