Man United ចង់បានកីឡាករម្នាក់ដែលខ្លួនបោះបង់៥ឆ្នាំមកហើយ

0

កីឡាករខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Burnley កីឡាករ Dwight McNeil ត្រូវបានក្លឹបបិសាចក្រហម Man United លក់ទៅឲ្យ Burnley កាលពីគ្រាដែលគេមានអាយុ១៤ឆ្នាំហើយនៅពេលនេះក្លឹបបាននឹងកំពុងពិចារណានាំយកកីឡាកររូបនេះវិញ។

យោងតាមការចេញផ្សាយរបស់អង់គ្លេសThe Mirrorនៅថ្ងៃពុធនេះបានសរសេរថាក្លឹបបិសាចក្រហម Man United ក្រោមការដឹកនាំរបស់លោក Solskjaer បាននឹងកំពុងព្យាយាមនាំយកកីឡាករចំណូលថ្មីមកស្តារស្ថានភាពរបស់ខ្លួនឡើងវិញពេលនេះហើយជឿជាក់ថា McNeil នឹងមានឈ្មោះនៅក្នុងខែមករានេះជាមិនខាន។

McNeilវ័យ១៩ឆ្នាំរូបនេះបានបង្ហាញខ្លួនឲ្យក្លឹប Burnley ប្រមាណជា១១លើកមកហើយរដូវកាលថ្មីនេះនិងអាចរកគ្រាប់បាល់បាន១គ្រាប់ផងដែរជូនក្លឹប Burnley។លើសពីនេះលោក Solskjaer ធ្លាប់បានបញ្ជូនក្រុមការងារទៅទស្សនាការប្រកួតរបស់កីឡាកររូបនេះជាច្រើនដងមកហើយ៕

ប្រែសម្រួល:Lee