ជាដំណឹងដ៏គួរឲ្យចាប់អារម្មណ៍មួយដែលបាននិយាយថាកីឡាករស្វីស Granit Xhaka នោះគឺត្រូវបានក្លឹបក្រោមការដឹកនាំរបស់លោក Unai Emery បានសម្រេចចិត្តដកឈ្មោះចេញពីប្រធានក្រុមហើយនៅក្រោយជម្លោះដ៏បែកផ្សែងជាមួយនឹងអ្នកគាំទ្រកាលពីប្រកួតចុងក្រោយ។
មិនត្រឹមតែប៉ុណ្ណោះលោក Emery បានទាំងបដិសេធមិនអះអាងទេថាកីឡាកររូបនេះនឹងនៅតែអាចមានអនាគតជាមួយនឹងក្លឹបនោះ។ក្នុងនោះកាសែត The Times ក៏បានចេញផ្សាយដូចគ្នានេះផងដែរថា Xhaka នឹងប្រាកដជាអាចចាកចេញពីក្លឹបនៅក្នុងខែមករាខាងមុខនេះជាមិនខានហើយជឿជាក់ថាលីកអាល្លឺម៉ង់នឹងក្លាយទៅជាគោលដៅរបស់កីឡាករ។
គួរបញ្ជាក់ថាកីឡាករ Xhaka បានចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal កាលពីឆ្នាំ២០១៦ពីក្លឹបអាល្លឺម៉ង់ Monchengladbach ក្នុងតម្លៃខ្លួនប្រមាណជា៣៨លានផោនរូបនេះគឺមិនត្រូវបានដាក់ឈ្មោះក្នុងការប្រកួតជាមួយនឹងVitoriaសម្រាប់ពានរង្វាន់Europa Leagueនោះឡើយ៕
ប្រែសម្រួល:Lee