ដឹងអត់ពេល Man United ចាញ់ Bournemouth លោក Woodward នៅទីណា?

0

មានអ្នកគាំទ្រមិនតិចទេ ដែលសង្ឃឹមថានឹងអាចមើលឃើញរូបថតទាំងឡាយ អំពីអនុប្រធានប្រតិបត្តិរបស់ក្លឹបបិសាចក្រហម Man United លោក Ed Woodward ក្នុងការប្រកួតបរាជ័យក្រោមថ្វីជើងក្រុម Bournemouth កាលពីសប្តាហ៍មុន ក្នុងលទ្ធផល១ទល់នឹង០។

ប៉ុន្តែមកដល់ថ្ងៃនេះទៅហើយ គឺមិនមានព័ត៌មានណាដែលអាចថតបានរូបភាពទាំងនោះបានឡើយ ហើយមូលហេតុគឺដោយសារតែលោក Ed Woodward មិនមានវត្តមាននៅក្នុងការប្រកួតនោះឡើយ។កាសែតអង់គ្លេស The Mirror បានសរសេរថាលោក Woodward នាថ្ងៃនោះកំពុងស្ថិតនៅចំងាយ ប្រមាណជា៦០០០ម៉ាយពីការប្រកួតរបស់ក្លឹប។

លោក Woodward គឺជាអ្នកដែលគាំទ្រកីឡាករ Rugby បំផុត ជាពិសេសខណៈដែលការប្រកួតរវាងជម្រើសជាតិអង់គ្លេស ប៉ះនឹងក្រុមអាហ្វ្រិកខាងត្បូងផងនោះ ដែលវាបានធ្វើឲ្យគាត់មិនអាចបង្ហាញវត្តមាន ក្នុងការប្រកួតរបស់ Man United បានឡើយ៕

ប្រែសម្រួល:Lee