កីឡាករជាច្រើនរបស់ Arsenal សុំការណែនាំពីជំនួយការគ្រូបង្វឹក

0

កាសែតអង់គ្លេសនៅថ្ងៃអង្គារនេះ បានចេញផ្សាយនូវអត្ថបទគួរឲ្យចាប់អារម្មណ៍មួយថា កីឡាករជាច្រើនរបស់ក្លឹបកាំភ្លើងធំ Arsenal ជាពិសេសកីឡាករក្មេងៗ បាននាំគ្នាទៅសុំរកការណែនាំ ពីសំណាក់លោកជំនួយការគ្រូបង្វឹក Freddie Ljungberg វិញជំនួសឲ្យលោក Unai Emery។

គួរបញ្ជាក់ដែរថាចុងក្រោយនេះ គ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះ បានទទួលរងសំពាធយ៉ាងខ្លាំង ពីសំណាក់ក្លឹប និងជាពិសេសអ្នកគាំទ្រក្រោយបានដឹកនាំក្រុមធ្លាក់ទំរង់លេងយ៉ាងខ្លាំង ដោយការប្រកួតទាំង៩ប្រកួតក្នុងរដូវកាលនេះ Arsenal រកជ័យជំនះបានតែ២ប្រកួតប៉ុណ្ណោះ។

ប្រភពដដែលផងដែរនោះបានសរសេរទៀតថា កាលពីកន្លងមកនេះកីឡាករក្មេងៗ ថែមទាំងនាំគ្នានិយាយកំប្លែងអំពីគ្រូបង្វឹក Emery រូបនេះទៀតផង ក្នុងពេលហ្វឹកហាត់នៅលើទីលាន Colney។ហើយបើតាមការចេញផ្សាយរបស់ Football.London វិញ បានបញ្ជាក់ថាមូលហេតុ ដែលនាំឲ្យកីឡាករនាំគ្នាបង្វែរគោលដៅ ទៅសុំការណែនាំក្នុងពេលហ្វឹកហាត់ ពីជំនួយការគ្រូបង្វឹកវិញនោះគឺដោយសារតែ Emery មិនអាចផ្តល់ការណែនាំច្បាស់ឡើយ អំពីទំរង់ដែលគួរលេងជាពិសេសភាសាអង់គ្លេស ដែលមិនសូវល្អរបស់គាត់៕

ប្រែសម្រួល:Lee