ក្លឹបមហាសេដ្ឋីបារាំង PSG ត្រូវបានកាសែតអង់គ្លេសនៅថ្ងៃពុធនេះបានសរសេរថាបានត្រៀមការងាររួចរាល់ហើយក្នុងការផ្តល់កុងត្រាថ្មីដែលមានតម្លៃរហូតទៅដល់៣៤,៥លានផោនក្នុងមួយឆ្នាំទៅឲ្យកីឡាករបារាំងឆ្នើម Kylian Mbappe។
កាសែតដដែលបានបញ្ជាក់ទៀតថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងគោលបំនងដើម្បីរារាំងការចង់បានរបស់ក្លឹបយក្សអេស្បាញ Real Madrid ដែលជឿជាក់ថាពេលនេះកំពុងហ៊ានដាក់សំណើរជាទឹកប្រាក់ទៅដល់២៥៨លានផោន។
ក្រៅតែពីនេះផងដែរគេក៏បានដឹងដែរថាកីឡាករបារាំងរូបនេះផ្ទាល់ក៏កំពុងបើកចិត្តចង់ទៅលេងជាមួយនឹងនិមិត្តរូបរបស់ខ្លួនគឺលោក Zidane ផងដែរជាមួយនឹង Real Madrid ទាំងដែលធ្លាប់បដិសេធសំណើរនេះម្តងហើយកាលពីគ្រានៅជាមួយនឹងក្លឹប Monaco៕
ប្រែសម្រួល:Lee